2026-03-10
ទូច សូរិយា
2026-03-10
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា នាំចេញអង្ករបានចំនួន ២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុនចំនួន៥៥ ទៅកាន់គោលដៅចំនួន៥១ គោលដៅ ក្នុងរយៈពេល ២ខែ ក្នុងឆ្នាំ២០២៦។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ អង្ករដែលកម្ពុជានាំចេញជាង ២៤៧ពាន់តោននេះ គិតជាទឹកប្រាក់មានចំនួន ១៤២,៨៧លានដុល្លារ។
គោលដៅចំនួន៥១ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ ទៅកាន់បណ្តាប្រទេសចំនួន ២៨ក្នុងទ្វីបអឺរ៉ុបមានចំនួន ៦៤ ១៣៤តោន ទទួលបានទឹកប្រាក់ ៤៦,២២លានដុល្លារ, ទៅកាន់បណ្តាប្រទេសចំនួន ១៦ ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ២០ ១៦២តោន គិតជាទឹកប្រាក់ ១៨,៤៥លានដុល្លារ។
ចំពោះ ប្រទេសចំនួន៧ ដែលជាសមាជិកអាស៊ាន កម្ពុជាសម្រេចការនាំចេញអង្ករបាន ១១២ ១៤២តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤១,៨៩លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត កម្ពុជា សម្រេចបាន ៥១ ៣៨៤តោន ទទួលបានចំណូល ៣៦,៣១លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រភេទអង្ករដែលកម្ពុជានាំចេញតាមរយៈក្រុមហ៊ុនចំនួន៥៥ នេះ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៥៩,១៦%, អង្ករសគ្រាប់វែងនាំចេញបាន ០,០៦%, អង្ករចំហ៊ុយមាន ១,១៨%, អង្ករសរីរាង្គមានចំនួន ០,៧៤%, អង្ករបាក់គ្រប់ប្រភេទ មានចំនួន ២៧,៦៨% និងអង្ករផ្សេងៗទៀតនាំចេញបានចំនួន ១១,១៨%។ ក្នុងរយៈពេល ២ខែនេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៨៧៣ ៨៨០តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៦,៦២លានដុល្លារ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី