SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើកម្មវិធី Real-Time Location Sharing ផ្តល់ហានិភ័យអ្វីខ្លះដល់អ្នកប្រើប្រាស់? 


តើកម្មវិធី Real-Time Location Sharing ផ្តល់ហានិភ័យអ្វីខ្លះដល់អ្នកប្រើប្រាស់? 
A+ A-

ភ្នំពេញ៖ កម្មវិធីចែករំលែកទីតាំងផ្ទាល់ខ្លួន (Real-Time Location) ដែលមានមុខងារតាមដានទីតាំងណាត់ជួប ឬសុវត្ថិភាពសមាជិកគ្រួសារ មិត្តភក្តិ កំពុងមានប្រជាប្រិយភាពក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសស្រទាប់យុវវ័យ។ កម្មវិធីនេះ បានផ្តល់ភាពងាយស្រួលក្នុងការតាមដានទីតាំង ប៉ុន្តែការប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្នអាចនាំមកនូវហានិភ័យធ្ងន់ធ្ងរមួយចំនួនដូចជា៖

ទី១. ហានិភ័យបាត់បង់ឯកជនភាព ការបើក Real-time location អាចឱ្យអ្នកដទៃ ដឹងគ្រប់សកម្មភាពរបស់អ្នកថាអ្នកនៅទីកន្លែងណា និងធ្វើដំណើរទៅទីណា ប្រសិនបើព័ត៌មាននេះ ធ្លាក់ទៅក្នុងដៃជនខិលខូច ពួកគេអាចប្រើប្រាស់វាដើម្បីតាមដានប្រព្រឹត្តអំពើទុច្ចរិតលើអ្នក។ ទី២. ហានិភ័យចោរកម្ម មានន័យថា ការបង្ហាញទីតាំងអ្នកកំពុងនៅឆ្ងាយពីផ្ទះ អាចក្លាយជាឱកាស សម្រាប់ជនខិលខូចគាស់ផ្ទះ លួចយកនូវសម្ភារមានតម្លៃ និងទី៣. ហានិភ័យលេចធ្លាយទិន្នន័យ កម្មវិធីមួយចំនួនអាចប្រមូលទិន្នន័យរបស់អ្នក​តាមរយៈ​ការបញ្ចូល​អត្តសញ្ញាណ​ដូចជា​ ឈ្មោះ​អាសយដ្ឋាន​ លេខទូរស័ព្ទ​ដៃជាដេីម​ ដើម្បីយកលក់បន្ត ឬអាចរងការវាយប្រហារពី Hacker ដែលធ្វើឱ្យព័ត៌មានសម្ងាត់របស់អ្នកត្រូវបានលាតត្រដាង។

ដើម្បីកាត់បន្ថយហានិភ័យខាងលើ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំដល់អ្នកប្រើប្រាស់ដាច់ខាតកុំចែករំលែកទីតាំងតាម​រយៈ ​QR Code ឬ ID គណនីរបស់ខ្លួនទៅកាន់ជនមិនស្គាល់ ឬលើបណ្តាញសង្គម ដោយគប្បីប្រើប្រាស់តែជាមួយក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី