SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិ៖ ការបំប្លែងរូបភាពលើក្រដាសប្រាក់រៀល ការសរសេរ ផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់រៀលមិនត្រឹមត្រូវ ជាការប្រមាថដល់ប្រទេស និងប្រជាជាតិទាំងមូល


ធនាគារជាតិ៖ ការបំប្លែងរូបភាពលើក្រដាសប្រាក់រៀល ការសរសេរ ផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់រៀលមិនត្រឹមត្រូវ ជាការប្រមាថដល់ប្រទេស និងប្រជាជាតិទាំងមូល
ធនាគារ-ហិរញ្ញវត្ថុ

2026-05-12

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-05-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការបំប្លែងរូបភាពលើក្រដាសប្រាក់រៀល ការសរសេរ ផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់រៀលមិនត្រឹមត្រូវ ជាការប្រមាថដល់ប្រទេស និងប្រជាជាតិកម្ពុជាទាំងមូល។ 

ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា នាពេលថ្មីនេះៗ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានប្រើប្រាស់រូបក្រដាសប្រាក់រៀលដែលជារូបិយវត្ថុជាតិខ្មែរ ក្នុងកម្មវត្ថុរចនាក្រាហ្វិក ឬបំប្លែងរូបភាពសម្រាប់គោលបំណងផ្សេងៗ។ សកម្មភាពបែបនេះ គឺបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់តម្លៃជាតិ តាមរយៈនិមិត្តសញ្ញា និងរូបភាពនានានៅលើក្រដាសប្រាក់រូបិយវត្ថុជាតិឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិ។

យោងតាមមាត្រា៥៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ គឺជាទម្រង់មួយនៃទ្រព្យសម្បត្តិ ហើយបុគ្គលដែលកាន់មានកាតព្វកិច្ចក្នុងការថែរក្សាឱ្យបានល្អ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការ។ ការខូចខាតទ្រង់ទ្រាយ ឬបាត់លក្ខណៈដើមនៃក្រដាសអាចធ្វើឱ្យក្រដាសប្រាក់នេះ បាត់តម្លៃឬត្រូវបានដកហូតចេញពីចរាចរណ៍។ ម្យ៉ាងទៀត មាត្រា៦៥ ចែងថា អ្នកក្លែងក្រដាសប្រាក់ ឬកាសដែលជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅលើដែនដីនៃរដ្ឋដទៃទៀតនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំដល់អស់មួយជីវិត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី