2026-04-30
ទូច សូរិយា
2026-04-30
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុនហ៊្វុក កម្ពុជា ឯ.ក និងសហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មចំនួន ១០កិច្ចសន្យា ស្តីពី «ការទិញ-លក់កៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ក្នុងពិធីចុះកិច្ចសន្យានេះ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កិច្ចសន្យាចំនួន ១០កិច្ចសន្យានេះ រួមមាន៖ កិច្ចសន្យាទិញ-លក់ជ័រកៅស៊ូចំនួន ៧កិច្ចសន្យា ក្នុងបរិមាណជ័រ ១ ០៦០តោន, កិច្ចសន្យាទិញ-លក់ម្រេចខ្មៅសុវត្ថិភាពចំនួន ១កិច្ចសន្យា ក្នុងបរិមាណម្រេច ១០០តោន, កិច្ចសន្យាទិញ-លក់ស្រូវសែនក្រអូប០១ ចំនួន ១កិច្ចសន្យា ក្នុងបរិមាណស្រូវ ២៦,៥០តោន និងកិច្ចសន្យាទិញ-លក់ពោតក្រហមចំនួន ១កិច្ចសន្យា ក្នុងបរិមាណ ១៥០តោន សរុបជាទឹកប្រាក់ប្រមាណ ១ ៣៣៩ ១០០ដុល្លារ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី