2026-05-02
ឃី ភារៈ
2026-05-02
ឃី ភារៈ
ភ្នំពេញ៖ ក្នុងករណី គណ:រដ្ឋមន្ត្រីថៃអនុម័ត ដកខ្លួនចេញពី MOU 2001 គឺមានន័យស្មើនឹងថៃបោះបង់ចោលនូវយន្តការ ឬក៏កិច្ចព្រមព្រៀងទ្វេភាគី ដែលមានជាមួយកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំសម្រាប់ដោះស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នា។ បើដូច្នេះកម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណាដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលចុះផ្សាយនៅយប់ថ្ងៃទី១ ឧសភា ២០២៦។
ក្នុងកិច្ចសម្ភាសន៍ ទាក់ទងនឹងភាគីថៃគ្រោងលុបជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) ប្រមុខការទូតកម្ពុជា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៅក្នុងតំបន់ខ្ពង់រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។
បើតាម ឯកឧត្តម ប្រាក់ សុខុន ការបាត់បង់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នេះវានឹងធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ខណៈអនុស្សរណៈនេះវាក៏ជាក្របខណ្ឌមួយ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រកម្ពុជា និងថៃផ្អែកទៅលើច្បាប់អន្តរជាតិ ហើយសម្រាប់ កម្ពុជានៅតែគោរព អនុវត្តទៅតាមMoU-2001ទាំងខ្លឹមសារទាំងស្មារតី៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី