2026-05-18
ទូច សូរិយា
2026-05-18
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd កំពុងត្រៀមគម្រោងវិនិយោគក្នុងវិស័យមួយចំនួនទៀត ជាពិសេសគម្រោងកែច្នៃចំណីអាហារ។ នេះជាការលើកឡើងរបស់លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី បានបង្ហាញការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងទាំងនោះនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។
លើសពីនេះ លោក ងន សាំង ក៏បានបង្ហាញពីវឌ្ឍនភាពនៃគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd និងបានចែករំលែកអំពីស្ថានភាពទីផ្សាររថយន្តនាពេលបច្ចុប្បន្ននៅកម្ពុជា ពិសេសបានបញ្ជាក់ពីគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី