SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លោកបណ្ឌិត យង់ ពៅ ត្រៀមចេញផ្សាយសៀវភៅ «កម្ពុជា-ថៃ : ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦ - ២០០៦)» នៅចុងឆ្នាំនេះ


លោកបណ្ឌិត យង់ ពៅ ត្រៀមចេញផ្សាយសៀវភៅ «កម្ពុជា-ថៃ : ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦ - ២០០៦)» នៅចុងឆ្នាំនេះ
A+ A-

ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ ត្រៀមចេញផ្សាយសៀវភៅ​ ក្រោមចំណងជើង «កម្ពុជា-ថៃ : ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦ - ២០០៦)» ដែលសៀវភៅនេះនឹង បង្ហាញជូនអ្នកអាននូវ «ប្រវត្តិជម្លោះព្រំដែនរ៉ាំរ៉ៃរវាងកម្ពុជានិងថៃ» ចាប់តាំងពីដំណាក់កាលដំបូងៗអាណាព្យាបាលបារាំង រហូតមកដល់ឆ្នាំ២០០៦។​

បើតាមសំណេររបស់ លោកបណ្ឌិត ​អគ្គលេខាធិការ បានគូសបញ្ជាក់ថា «វណ្ណកម្មដ៏តូចនេះ នឹងបានជូនជាទស្សនៈឆ្លុះបញ្ចាំងពីអតីតកាល ហើយដែលវានៅបន្តរាលដាលមកទល់បច្ចុប្បន្ន(២០២៦)។ ការសិក្សាពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃជម្លោះអធិបតេយ្យរ៉ាំរ៉ៃ និងគ្រោះថ្នាក់នេះ អាចនាំមកនូវទស្សនៈនយោបាយដើម្បីពិចារណាលើការកែសម្រួល និងរៀបចំខ្លួនលើមូលដ្ឋានដែលមានស្រាប់ដើម្បីចៀសវាងជាន់ដានចាស់ នាំប៉ះពាល់ដល់អត្ថិភាពជាតិ»។


ក្រោយពេលបោះពុម្ពរួច ​សៀវភៅ ក្រោមចំណងជើង «កម្ពុជា-ថៃ : ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦ - ២០០៦) នេះនឹងដាក់លក់នៅបណ្ណាល័យ រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី