SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin នឹងពង្រីកកិច្ចសហការលើស្តង់ដាឧស្សាហកម្ម ទាក់ទងនឹងប្រសិទ្ធភាពថាមពល ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការស្រាវជ្រាវ 


ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin នឹងពង្រីកកិច្ចសហការលើស្តង់ដាឧស្សាហកម្ម ទាក់ទងនឹងប្រសិទ្ធភាពថាមពល ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការស្រាវជ្រាវ 
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Daikin បានពិភាក្សាការពង្រីកកិច្ចសហការលើស្តង់ដាឧស្សាហកម្ម ទាក់ទងនឹងប្រសិទ្ធភាពថាមពល ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យប្រព័ន្ធខ្យល់-ក្តៅ-ត្រជាក់ (HVAC)។

ក្នុងជំនួបនោះ ក្រុមហ៊ុន Daikin បានបង្ហាញទំទុកចិត្តលើកម្ពុជា ជាទីផ្សារសំខាន់សម្រាប់អនាគត និងបានប្តេជ្ញា អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី HVAC ក្នុងស្រុក តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍជំនាញ បន្ថែមលើការផ្គត់ផ្គង់ផលិតផលដល់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានកោតសរសើរក្រុមហ៊ុន Daikin ដែលបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងវិស័យ HVAC សម្រាប់បុគ្គលិកកម្ពុជា ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់កំណើនឧស្សាហកម្មរបស់កម្ពុជា។ 

លើសពីនេះ ក្រុមហ៊ុន Daikin បានបង្ហាញពីផែនការនាំយកបច្ចេកវិទ្យា Inverter ទំនើបមកកម្ពុជា ដើម្បីគាំទ្រប្រសិទ្ធ​​ភាពថាមពល គោលដៅអព្យាក្រឹតភាពកាបូន និងការកាត់បន្ថយចំណាយអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា បណ្តាញផលិតកម្មចម្រុះរបស់ខ្លួននៅក្នុងតំបន់អាស៊ាន អាចជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលមកកាន់ទីផ្សារកម្ពុជា ទោះបីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ស្ថិតក្នុងសភាពមិនប្រាកដប្រជាក៏ដោយ។

ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការពង្រឹងស្តង់ដាបច្ចេកទេស ដើម្បីកសាងទំនុកចិត្តលើទីផ្សារ ដោយគ្រោងពង្រីកសមត្ថភាពពិសោធន៍អេឡិចត្រូនិក នៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើតេស្តគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពថាមពលនៃផលិតផលអេឡិចត្រូនិកនៅកម្ពុជា។ ក្នុងនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការអនុវត្តស្តង់ដាប្រសិទ្ធភាពថាមពលអប្បបរមា (MEPS) ដើម្បីធានាការសន្សំសំចៃថាមពល ឆ្លុះបញ្ចាំងប្រសិទ្ធភាពជាក់ស្តែងរបស់ផលិតផល ព្រមទាំងលទ្ធភាពនៃកិច្ចសហការ តាមរយៈមូលនិធិស្រាវជ្រាវជាតិដែលទើបត្រូវបានបង្កើត កម្មវិធីផ្លាស់ប្តូរបច្ចេកទេសក្នុងតំបន់ និងបណ្តាញអ្នកជំនាញរបស់ Daikin សម្រាប់វិស្វករ សាស្ត្រាចារ្យ និងអ្នកជំនាញឯកទេស៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី