SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានចំណូលជាង ២២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦


កម្ពុជា ទទួលបានចំណូលជាង ២២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦
A+ A-

ភ្នំពេញ៖ រយៈពេល ០៨ខែ នៃឆ្នាំ២០២៦ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ បេងមាលា និងកំពង់ផែចុងឃ្នៀសសរុបជាង ២២,៥៤លានដុល្លារ ថយចុះ ២៧,៤៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ រយៈពេល ០៨ខែ ក្នុងឆ្នាំ២០២៦នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ៤៧,៤៩ម៉ឺននាក់ មានការថយចុះ ២៩,០៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។

បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ០៨ខែនេះ កម្ពុជាទទួលបានជាង ១៣,៨៣ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ៩ ២២០នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ៥០,៧៦ម៉ឺនដុល្លារ។

ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ០៨ខែវិញ ទទួលបាន ១០,៨២ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ១០ ៨២៨នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ៤ ៥​០៥ដុល្លារ និងមានភ្ញៀវបរទេសចំនួន ៩០១នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី