2026-10-31
SME News
2026-10-31
SME News
ញូវយ៉ក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) បានចូលរួមថ្លែងសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ” ដែលដឹកនាំដោយ ឯកឧត្តមGeorge Gerapetritis រដ្ឋមន្ត្រីការបរទេសក្រិក ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែតុលា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់អំពីការលើកកម្ពស់សមភាពយេនឌ័រ និងបន្តជំរុញរបៀបវារៈនៃការចូលរួមរបស់ស្ត្រី ក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ការអភិវឌ្ឍនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ទន្ទឹមនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការចូលរួមកម្ពុជាជាមួយសហគមន៍អន្តរជាតិ តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ១០.០០០ នាក់ ដែលក្នុងនោះ កងកម្លាំងរក្សាសន្តិភាពស្ត្រីជាង ១.០០០ នាក់ទៅកាន់បេសកកម្មចំនួន ១២ របស់ អង្គការសហប្រជាជាតិ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី