2026-09-10
SME News
2026-09-10
SME News
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សេចក្តីប្រកាសព័ត៌មាន ជុំវិញគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា បានជាប់គាំង និងមិនអាចអនុវត្តតាម កិច្ចសន្យាលក់ទិញ។ តាមរយៈស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ដឹកនាំសម្របសម្រួលការងារសាងសង់ផ្ទះ និងចាក់បំពេញដី ជូនអតិថិជនក្នុង គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ និងបានឯកភាពក្នុងការលក់ឡៃឡុងនូវ អចលនទ្រព្យរបស់ក្រុមហ៊ុន និងរបស់ឈ្មោះ ឡេង ភត្រា (ឡេង ណាវ៉ាត្រា) ដោយអ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការសាងសង់បញ្ចប់ជូនអតិថិជនឡើយ។
យោងតាមសេចក្តីប្រកាសរបស់ ក្រសួងរៀបចំដែនដី គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលការសាងសង់ បញ្ចប់និងបានប្រគល់ផ្ទះជូនអតិថិជន ចំនួន ៥៩៨ផ្ទះ និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន១០០% ចំនួន ៥ ៩៧០ បណ្ណ និងបានចាក់បំពេញដីបន្ថែមនៅគម្រោង ជ្រៃមួយរយ សម្រេចបានប្រមាណ ៦០%។
ក្រសួងរៀបចំដែនដី ស្នើអតិថិជនប្រមាណជាង ៣៨ ០០០គ្រួសារ នៅទូទាំងប្រទេសបន្តចូលរួមអនុវត្ត ចំណាត់ការនានា ក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីយោគយល់ អធ្យាស្រ័យគ្នា អនុគ្រោះគ្នា និងការទទួលខុសត្រូវខ្ពស់ ហើយភាគីក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ។
ជាមួយគ្នានេះ ក្រសួងបានតម្រូវឱ្យភាគីក្រុមហ៊ុន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងដំណើរការដោះស្រាយតាមយន្តការដែលបានព្រមព្រៀងគ្នា ដើម្បីការពារប្រយោជន៍អតិថិជនជាអាទិភាព៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី