2026-09-16
SME News
2026-09-16
SME News
ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Laetitia Habchi នាយិកាប្រចាំប្រទេសកម្ពុជា ដែលទើបតែងតាំងថ្មី របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើកំណែទម្រង់វិស័យទឹកស្អាត រួមទាំងការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិករ ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន និងសន្តិសុខរយៈពេលវែងសម្រាប់វិស័យ។
ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា AFD គឺជាដៃគូដ៏រឹងមាំនិងយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យទឹកស្អាត ប៉ុន្តែវិស័យនេះត្រូវការកំណែទម្រង់ និងការវិនិយោគជាច្រើនបន្ថែមទៀត ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកសេវាទឹកស្អាតដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ព្រមទាំងពង្រឹងប្រសិទ្ធភាពរបស់ប្រតិបត្តិករទាំងសាធារណៈ និងឯកជន។
ឯកឧត្តមបានលើកឡើងថា៖ "យើងសម្រេចបានសមិទ្ធផលជាច្រើនរួមគ្នា ប៉ុន្តែបញ្ហាប្រឈមនៅពេលខាងមុខ នៅមានច្រើនដែលត្រូវដោះស្រាយ ជាពិសេសធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបានគោលដៅនានាដែលបានកំណត់។"
ជាផ្នែកមួយនៃការកែទម្រង់វិស័យ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត រាជរដ្ឋាភិបាលបានអនុញ្ញាតិឱ្យបង្កើតនិយ័តករទឹកស្អាត ដោយបច្ចុប្បន្ន ក្របខ័ណ្ឌបទប្បញ្ញតិ្ត និងស្ថាប័ន កំពុងត្រូវបានរៀបចំ។ កំណែទម្រង់នេះនឹងតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតអនុវត្តស្តង់ដាខ្ពស់ និងបង្កើនការវិនិយោគ ដែលនឹងទាមទារហិរញ្ញប្បទានកាន់តែច្រើន។
ឯកឧត្តម ហែម វណ្ណឌី បានកត់សម្គាល់ថា គ្រឹះស្ថានធនាគារបានចាប់ផ្តើមផ្តល់ឥណទានដល់វិស័យទឹកស្អាត រួមទាំងហិរញ្ញប្បទានក្នុងលក្ខខណ្ឌអនុគ្រោះសម្រាប់ប្រតិបត្តិករដឹកនាំដោយស្ត្រី និងបានលើកទឹកចិត្ត AFD ឱ្យពិនិត្យលទ្ធភាពពង្រីកការគាំទ្របន្ថែមដល់ប្រតិបត្តិករទឹកស្អាតឯកជន បន្ថែមពីលើហិរញ្ញប្បទានតាមរយៈរាជរដ្ឋាភិបាល។
លោកស្រី Habchi ដែលបានចូលកាន់តំណែងជានាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា នៅខែកញ្ញា បន្ទាប់ពីបំពេញការងារនៅប្រទេសម៉ូរីស និងសីស្ហែល បានលើកឡើងថា៖ "ទឹកគឺជាវិស័យសំខាន់របស់ AFD នៅកម្ពុជា ហើយទៅមុខទៀតក៏នឹងបន្តជាវិស័យគន្លឹះ ដូច្នេះយើងនឹងបន្តធ្វើការជាមួយក្រសួង។"
លោកស្រីបានបន្ថែមថា AFD នឹងលើកទឹកចិត្ត Proparco ដែលជាបុត្រសម្ព័ន្ធផ្នែកឯកជនរបស់ខ្លួន ឱ្យបន្តគាំទ្រកំណែទម្រង់ និងការវិនិយោគឯកជនក្នុងវិស័យនេះ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា នៅឆ្នាំ២០២៩ និងផលប៉ះពាល់ដែលអាចកើតមានលើហិរញ្ញប្បទានសម្បទាន ខណៈដែលវិស័យទឹកស្អាតនឹងបន្តត្រូវការការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី