SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អណ្តើកហ្លួងជិតផុតពូជចំនួន ១០ក្បាលបន្ថែមទៀត ត្រូវបានញាស់នៅក្នុងមជ្ឈមណ្ឌល ACCB


អណ្តើកហ្លួងជិតផុតពូជចំនួន ១០ក្បាលបន្ថែមទៀត ត្រូវបានញាស់នៅក្នុងមជ្ឈមណ្ឌល ACCB
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-28

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កូនអណ្តើកហ្លួង ឬអណ្តើកសរសៃដែលជា​សត្វកម្របំផុតមួយប្រភេទ បានញាស់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថា ការញាស់កូនអណ្តើកហ្លួងចំនួន ១០ក្បាលនេះ នឹងដើរតួនាទីដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច(ហ្សែន) និងជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបញ្ជាក់ថា ចំពោះ អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាលផ្សេងទៀតនេះ មជ្ឈមណ្ឌលនឹងផ្តល់ការថែទាំអណ្តើកទាំងនោះ ដើម្បីចូលរួមជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះ អាចធ្វើទៅបានតាមរយៈភាពជាដៃគូជាមួយរដ្ឋបាលជលផល និងអង្គការសមាគមន៍អភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS)។

តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី២៦ កក្កដា បានឱ្យដឹងថា សព្វថ្ងៃនេះ អណ្តើកហ្លួង ត្រូវបានប្រឈមនូវការគំរាមកំហែងជាច្រើន ដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។ គួរបញ្ជាក់ថា អណ្តើកហ្លួង ដែលគេចាត់ទុកជាសត្វល្មូនតំណាងជាតិរបស់កម្ពុជា ដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥នេះ ត្រូវបានរកឃើញឡើងវិញនៅកម្ពុជាក្នុងឆ្នាំ២០០០ ដោយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី