2024-08-07
លន់ ចាន់ធូ
2024-08-07
លន់ ចាន់ធូ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាល សុខហេង អង្គស្នួល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិអង្គស្នួល៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នាថ្ងៃទី០២ សីហា បានឱ្យដឹងថា ការសម្រេចបិទនេះ ធ្វើឡើងតាមលេខ៤០៦ សរប ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
បើតាមសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកនេះ មូលហេតុដែលបិទមន្ទីរសម្រាកព្យាបាល សុខហេង អង្គស្នួល ដោយសារវេជ្ជបណ្ឌិត សំ សីហា ដែលជាសាមីគ្លីនិក និងម្ចាស់ទុន ឈ្មោះ កែវ កញ្ចនា បានបន្តផ្តល់សេវាល្មើសនឹងសេចក្តីសម្រេចលេខ៤០៦ របស់មន្ទីរសុខាភិបាលខេត្តកណ្តាល ស្តីពីការផ្អាកសកម្មភាពផ្តល់សេវា និងគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។
ជាងនេះទៅទៀត វេជ្ជបណ្ឌិត សំ សីហា និងលោកស្រី កែវ កញ្ចនា ត្រូវអនុវត្តសេចក្តីសម្រេចខាងលើនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខារបស់វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល នេះតទៅ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី