2024-12-02
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-02
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគាររវាងកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការអភិវឌ្ឍវិស័យធនាគារនៃភាគីពីរផងដែរ។
នាឱកាសនោះ លោកជំទាវ ជា សិរី និងលោកជំទាវ Nguyen Thi Hong ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដែលក្នុងនោះ ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរ ក៏បានវាយតម្លៃចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលកន្លងមកទៀតផង៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី