SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ផ្នែកឯកជនក្នុងវិស័យសុខាភិបាល លើកឡើងពីបញ្ហាប្រឈម ដើម្បីដាក់ស្នើសុំដំណោះស្រាយពីក្រសួងសុខាភិបាល


ផ្នែកឯកជនក្នុងវិស័យសុខាភិបាល លើកឡើងពីបញ្ហាប្រឈម ដើម្បីដាក់ស្នើសុំដំណោះស្រាយពីក្រសួងសុខាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ផ្នែកឯកជនក្នុងវិស័យសុខាភិបាលពិភាក្សា លើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសុខាភិបាល។ បញ្ហាទាំងនោះ មានដូចជាពាក់ព័ន្ធវិញ្ញាបនបត្រអនាម័យផលិតផលចំណីអាហារ និងការប្តូរវិញ្ញាបនបត្រ័បន្តសុពលភាពទិដ្ឋាការឱសថទៅជាវិញ្ញាបនបត្រ័ផលិតផលបំប៉នសុខភាព។

ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម «ឋ» ផ្នែកសុខាភិបាល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលរៀបចំដោយ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ផ្នែកឯកជនក៏បានលើកឡើងពីបញ្ហាការលុបលេខទិដ្ឋាករឱសថដោយបានជូនដំណឹងដល់ក្រុមហ៊ុន, សេចក្តីជូនដំណឹង ស្តីពីការមិនអនុញ្ញាត្តឱ្យចុះទិដ្ឋាការឱសថដែលផ្សំពីសារធាតុសកម្មដែលស្ថិតក្នុងបញ្ជីហាមប្រើនៅប្រទេសឥណ្ឌា និងនីតិវិធីក្នុងការបើកសាលា និងមុខជំនាញវិជ្ជាជីវៈថ្មីក្នុងវិស័យសុខាភិបាល រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។

ផ្នែកឯកជនក្នុងវិស័យ ដែលចូលរួមក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នោះរួមមាន សមាគមអ្នកចែកចាយឱសថនៅកម្ពុជា, តំណាងសមាគមអ្នកលក់គ្រឿងសម្អាងនៅកម្ពុជា, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា, តំណាងមន្ទីរពេទ្យ គ្លីនិក មន្ទីរសម្រាកព្យាបាលឯកជន, និងសមាជិក សមាជិកានៃក្រុមការងារ «ឋ» ផ្នែកឯកជនជាច្រើនទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី