SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ឱ្យអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចូលរួមប្រឆាំងការបំពានកម្មសិទ្ធិបញ្ញានៅតាមប្រព័ន្ធអ៊ីនធឺណិត


រដ្ឋមន្រ្តីពាណិជ្ជកម្ម ឱ្យអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចូលរួមប្រឆាំងការបំពានកម្មសិទ្ធិបញ្ញានៅតាមប្រព័ន្ធអ៊ីនធឺណិត
A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» លើកទឹកចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ច និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធការអនុវត្តយន្តការសមស្រប ទាំងវិធានការនិយ័តកម្ម និងវិធានការផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ចូលរួមប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញា និងទប់ស្កាត់សកម្មភាពបំពានកម្មសិទ្ធិបញ្ញានៅតាមអ៊ីនធឺណិត។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់អនុសាសន៍ឱ្យដៃគូពាក់ព័ន្ធ បន្តពង្រឹងកិច្ចការអង្គភាពគ្រប់គ្រងសិទ្ធិរួម និងការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ជាពិសេសសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដល់អ្នកនិពន្ធស្នាដៃអក្សរសាស្ត្រ តូរ្យតន្ត្រី ផលិតករភាពយន្ត និងតួអង្គពាក់ព័ន្ធនឹងសិល្បៈផងដែរ។ លោកជំទាវ ចម និម្មល លើកឡើងដូច្នេះក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ៖ «កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP)» និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ។

ក្នុងពិធី ដែលធ្វើឡើង នាទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នេះផងដែរ លោកជំទាវ ចម និម្មល បន្តឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ខិតខំសម្របសម្រួលជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី កម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨។ លោកជំទាវ ចម និម្មល ជឿថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៥ នេះ នឹងបន្តបណ្តុះស្មារតីជំរុញយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញាគ្រប់ផ្នែកទាំងអស់ ការជំរុញ ភាពច្នៃប្រឌិតនិងការបង្កើតស្នាដៃថ្មីៗ ការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងវិស័យធុរកិច្ចពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ការវិនិយោគនិងផ្ទេរបច្ចេកវិទ្យា នាពេលខាងមុខ។

បច្ចុប្បន្នកម្ពុជា បាននិងកំពុងពង្រឹង និងអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែល្អប្រសើរ តាមរយៈយន្តការគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលបន្តចាត់ទុកកិច្ចការពារកម្មសិទ្ធិបញ្ញា ជាយន្តការជំរុញការបង្កើតថ្មី ការច្នៃប្រឌិតថ្មី និងនវានុវត្តន៍ ការបន្តពង្រឹងភាពប្រកួតប្រជែង ការចែករំលែកបច្ចេកវិទ្យា ព្រមទាំងការទប់ស្កាត់ ការក្លែងបន្លំ ឬការរំលោភបំពានកម្មសិទ្ធិបញ្ញា ស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជាជា ភាគីសមាជិក។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ចម និម្មល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី