SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគម CATA ប្តេជ្ញាចូលរួមជាដៃគូរវាងរដ្ឋ និងឯកជន រួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន


សមាគម CATA ប្តេជ្ញាចូលរួមជាដៃគូរវាងរដ្ឋ និងឯកជន រួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមទេសចរណ៍កម្ពុជា (CATA) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន និងបន្តរក្សានូវភាពធន់ និងភាពប្រកួតប្រជែងក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ឆាយ ស៊ីលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក្នុងជំនួបជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានណែនាំឱ្យសមាគម CATA ពង្រឹងសមត្ថភាពបន្ថែមក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាពក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។

លើសពីនេះ CATA ត្រូវយកចិត្តទុកដាក់ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត។ បន្ថែមពីនេះ សមាគម ប្តេជ្ញាចូលរួមសហការជាមួយក្រសួងទេសចរណ៍ ជាពិសេសត្រូវចូលរួមជាមួយក្រសួងទេសចរណ៍នៅក្នុងសមរភូមិព័ត៌មានទេសចរណ៍តាមរយៈយុទ្ធនាការ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។

ក្នុងកិច្ចពិភាក្សានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា រាជរដ្ឋាភិបាល បានលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី