SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ ឱ្យក្រសួងស្ថាប័ន និងសហគ្រាស ប្រយ័ត្នការវាយប្រហារសាយប័រ ដែលកំពុងកើនឡើង


ក្រសួងប្រៃសណីយ៍ ឱ្យក្រសួងស្ថាប័ន និងសហគ្រាស ប្រយ័ត្នការវាយប្រហារសាយប័រ ដែលកំពុងកើនឡើង
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អំពាវនាវឱ្យក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជន ប្រុងប្រយ័ត្នពីការវាយប្រហារសាយប័រលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួននៅកម្ពុជា ដែលកាន់តែកើនឡើង។ ការវាយប្រហារទាំងនោះ រួមមានការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវេបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។

បើតាមក្រសួងប្រៃសណីយ៍ ការវាយប្រហារសាយប័រលើវេបសាយនេះ នឹងអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញ ប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗ ដែលអាចនាំឱ្យលេចធ្លាយ និងលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬឈានដល់ការលួចព័ត៌មានជាដើម។ ដូច្នេះ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជន ត្រូវពង្រឹងការអនុវត្តវិធានការសន្តិសុខ ដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតី នៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) និងត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់។

សាធារណជនទាំងអស់ ត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យ និងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញរបស់លោកអ្នក។ ចំពោះព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់ អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលតណភ្ជាប់ www.camcert.gov.kh ឬសុំជំនួយផ្នែកបច្ចេកទេស តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ ឬ ០៧០ ៣៩៤ ៩១៨ ឬ ០៩៩ ២៥៨ ៩៩៩៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី