2025-07-04
ឃី ភារៈ
2025-07-04
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី លើកទឹកចិត្តក្រសួងពាក់ព័ន្ធពន្លឿនការអនុវត្តស្មារតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលកម្ពុជា-ឡាវ-សិង្ហបុរី លើកទី១ ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នឹងជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងតំបន់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន និងពង្រឹងសន្តិសុខថាមពលក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្នុងជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី។
ក្នុងជំនួបពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីគ្របដណ្តប់លើវិស័យជាច្រើន ជាផលប្រយោជន៍រួម ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីកំណត់សក្តានុពល និងវិស័យថ្មីសម្រាប់ការបំពេញបន្ថែមគ្នាលើវិស័យសេដ្ឋកិច្ច ដែលជាគោលដៅរក្សាបាននូវសន្ទុះវិជ្ជមានបន្ថែមទៀត។ ជាមួយគ្នានេះ សិង្ហបុរីនៅតែជាវិនិយោគិនឈានមុខគេនៅកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន និងឈរនៅលេខរៀងទី៣ នៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងឆ្នាំ២០២៤។
ពាក់ពន្ធ័លើការអប់រំ និងការកសាងសមត្ថភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះសិង្ហបុរី ក្នុងការគាំទ្រតាមរយៈកម្មវិធីសហប្រតិបត្តិការ និងក្របខ័ណ្ឌគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហការក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដោយកំណត់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាវិស័យមួយក្នុងចំណោមវិស័យគន្លឹះនានាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី