SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ «ទម្លាប់ពន្យារពេល (Procrastination)» មានឥទ្ធិពលយ៉ាងដូចម្តេចចំពោះសហគ្រិន?


តើ «ទម្លាប់ពន្យារពេល (Procrastination)» មានឥទ្ធិពលយ៉ាងដូចម្តេចចំពោះសហគ្រិន?
គំនិតអាជីវកម្ម

2025-07-04

គន ម៉េងហុង

គំនិតអាជីវកម្ម

2025-07-04

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ «ទម្លាប់ពន្យារពេល (Procrastination)» បានផ្តល់នូវឥទ្ធិពលអវិជ្ជមានដល់សហគ្រិន ទាំងផលិតភាពការងារ និងផ្លូវចិត្ត ដូចជា បង្កើនស្រ្តេស ព្រោះធ្វើការងារមិនទាន់មិនមានផែនការច្បាស់លាស់ ពិបាកចាប់ឱកាសថ្មីៗ ប៉ះពាល់សតិអារម្មណ៍ក្នុងការផ្ដោតលើអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ សហគ្រិនខ្មែរ បានបង្ហាញគន្លឹះចំនួន៥ ដើម្បីកម្ចាត់ទម្លាប់ពន្យារពេល រួមមាន៖ ទី១. សម្គាល់ការងារអាទិភាព កត់សម្គាល់ការងារណាដែលសំខាន់ខ្លាំងជាមុន និងផ្ដល់អាទិភាពឱ្យការងារនោះ តាមរយៈការកំណត់លើពេលវេលា ទំហំការងារ និងសារសំខាន់នៃកិច្ចការនោះ។ បន្ទាប់មក រៀបចំការងារតាមលំដាប់នីមួយៗ ហើយគប្បីប៉ាន់ស្មានកាលបរិច្ឆេទជាក់លាក់ ដើម្បីដឹងឱ្យប្រាកដថាអាចសម្រេចបាននៅពេលណា។

ទី២. បែងចែកការងារ គួរបែងចែកការងារឱ្យសមាជិកក្រុម ដើម្បីជួយសម្រួលដល់ដំណើរការទាំងមូល ដោយសារកិច្ចការខ្លះ ពួកគាត់អាចធ្វើបានលឿនជាង ហើយថែមទាំងបានប្រសិទ្ធភាពខ្ពស់ទៀតផង តាមរយៈជំនាញរៀងៗខ្លួន។ សហគ្រិន អាចពិភាក្សាជាមួយក្រុមការងារ ដើម្បីឱ្យដឹងថាកិច្ចការងារប្រភេទណា សក្តិសមជាមួយអ្នកណា។ ម្យ៉ាងវិញទៀតសកម្មភាពនេះ ក៏ផ្ដល់ឱកាសឱ្យសមាជិកក្រុមការងារ អាចបង្កើតស្នាដៃ និងដឹងពីភាពប៉ិនប្រសប់របស់ពួកគេផងដែរ។

ទី៣. រៀបផែនការអនុវត្តឱ្យបានសមស្រប ការរៀបចំផែនការការងារ ដើម្បីអនុវត្តជារឿងប្រពៃ តែចៀសវាងការត្រៀមផែនការដែលលើសពីសមត្ថភាព ព្រោះអាចនឹងប៉ះពាល់ផ្លូវចិត្ត ដោយសារការរំពឹងទុកខ្ពស់ពេក។ ការធ្វើផែនការអនុវត្តការងារ ជួយឱ្យសហគ្រិនដឹងពីសមត្ថភាពជាក់ស្ដែងរបស់ខ្លួន និងក្រុម ហើយងាយស្រួលក្នុងការវាយតម្លៃដំណើរការអាជីវកម្ម។

ទី៤. ផ្ដោតលើគោលដៅជាសំខាន់ បំបែកគោលដៅជាកំណាត់ៗ ដោយក្នុងនោះគួរមានគោលដៅតូចៗ និងធំៗ ដែលត្រូវសម្រេចប្រចាំថ្ងៃ ខែ ឆ្នាំ ឬប៉ុន្មានឆ្នាំទៅខាងមុខទៀត ប៉ុន្ដែគោលដៅតូចៗនោះ គួរធ្វើយ៉ាងណាឱ្យភ្ជាប់គ្នាជាមួយដំណើរការសម្រេចគោលដៅរយៈពេលវែង។ រីឯទី៥. ផ្ដល់រង្វាន់ឱ្យខ្លួនឯង ជាវិធីសាស្រ្តលើកទឹកចិត្តខ្លួនឯងដែលមិនគួរមើលរំលង ផ្ដល់រង្វាន់ឱ្យខ្លួនឯង (ឬសមាជិកក្រុម) រាល់ពេលសម្រេចលទ្ធផលល្អណាមួយ ព្រោះនេះចាត់ទុកជាញើសឈាមនៃការខំប្រឹងកន្លងមក ណាមួយការធ្វើបែបនេះ ក៏ជំរុញឱ្យមានអារម្មណ៍វិជ្ជមាន និងមានកម្លាំងចិត្តធ្វើការផ្សេងៗទៀត ដែលក្នុងនោះសកម្មភាពលើកទឹកចិត្តទាំងនោះ អាចជាការញ៉ាំ ឬការកម្សាន្តបន្តិចបន្តួចក៏រួចរាល់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី