2025-07-04
គន ម៉េងហុង
2025-07-04
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero ប្រធានស្តីទីនៃ Bhikku President of All India Bhikku Sangha ពីរដ្ឋប៊ីហា ប្រទេសឥណ្ឌា ឯកភាពគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍បែបជំនឿសាសនារវាង ប្រទេសកម្ពុជា-ឥណ្ឌាឱ្យកាន់តែទូលំទូលាយ រហូតដល់ពុទ្ធសាសនិកនៅបណ្តាប្រទេសដទៃទៀត។
ក្នុងជំនួបពិភាក្សាការងារ ជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ បានទូលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍន៍ និងអភិរក្សទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់នេះ រួមទាំងការផ្តល់នូវសេរីភាពជំនឿសាសនាពេញលេញ ដែលជាកត្តាផ្តល់នូវសុខដុមរមនានៃសាសនាក្នុងប្រទេស និងជាកត្តាធានាការធ្វើទេសចរណ៍របស់ពុទ្ធសាសនិក ឬសាសនិកដទៃទៀតមកកម្ពុជា។
ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ទូលថា កម្ពុជា យកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ និងមានប្រជាពលរដ្ឋគោរពប្រតិបត្តរហូតទៅដល់ជាង ៩៥% ដែលបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ជាមួយគ្នានេះ តាមរយៈទេសចរណ៍ជំនឿ និងសាសនា បានផ្តល់ជូនដល់ពុទ្ធសាសនិកពីគ្រប់ទ្វីបនៃពិភពលោក បានមកសិក្សាស្វែងយល់ពីការប្រតិបត្តិធម៌ ទស្សនាទីសក្ការៈបូជាសាសនា និងប្រារព្ធពិធីពុទ្ធសាសនាដូចកំណត់ក្នុងពុទ្ធឱវាទថែមទៀត។
ទន្ទឹមនេះ ព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero ក៏បានកោតសរសើរពីដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំនូវការរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រ ជាពិសេសការអភិរក្សបានយ៉ាងល្អនូវវត្តអារាម និងទីសក្ការៈបូជាសាសនានានា និងការធានាសុខសុវត្ថិភាពដ៏ល្អប្រសើរក្នុងការធ្វើដំណើរនៅក្នុងប្រទេស។ ព្រះតេជគុណបណ្ឌិត បានមានថេរដីកាអំពីដំណើរដឹកនាំពុទ្ធសាសនិកឥណ្ឌាចំនួន ២៧រូប មកសិក្សាស្វែងយល់ពីវប្បធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដោយប្រជាជនកម្ពុជា ដោយបានទស្សនាទីសក្ការៈបូជាសាសនា ដែលល្បីល្បាញនៅខេត្តសៀមរាបជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី