SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការរៀបចំកម្មវិធីទិវាជាតិកម្ពុជានៅប្រទេសជប៉ុន បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា


ការរៀបចំកម្មវិធីទិវាជាតិកម្ពុជានៅប្រទេសជប៉ុន បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា
ពាណិជ្ជកម្ម

2025-07-08

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-07-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីទិវាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ គឺដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ សិល្បៈវប្បធម៌របស់កម្ពុជា និងបង្កើនកិត្តិនាមកម្ពុជាក្នុងឆាកអន្តរជាតិ។

ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន ដែលប្រព្រឹត្តទៅរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ កម្ពុជា ក៏បានជ្រើសរើស «ប្រាសាទកោះកេរ» ជាស្នូលក្នុងការរៀបចំសាងសង់ពន្លាជាតិកម្ពុជា ដែលបច្ចុប្បន្នពន្លាជាតិនេះ បានទទួលភ្ញៀវជាតិ-ភ្ញៀវអន្តរជាតិចូលទស្សនាប្រមាណ ៨០ម៉ឺននាក់។

ក្នុងកម្មវិធីទិវាជាតិកម្ពុជានេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំការសម្តែងសិល្បៈជាច្រើនរួមមាន៖ របាំអប្សរា, ល្ខោនខោល, ឈុតឆាកគុជរី និងគុជរឹង្គ, របាំក្ងោកប៉ៃលីន, របាំព្រះស័ង្គ, របាំគោះត្រឡោក, កម្មវិធីក្បួនដង្ហែរ (National Day’s Parade) ពី The Grand Ring ឆ្ពោះទៅកាន់ពន្លាជាតិកម្ពុជា, កម្មវិធីចុះអនុស្សរណ:នៃការយោគយល់គ្នា និងពិធីលៀងសាយភោជន៍អបអរសាទរកម្មវិធីទិវាជាតិកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី