2026-08-25
SME News
2026-08-25
SME News
ភ្នំពេញ៖ កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងចំណងមិត្តភាពដ៏យូរអង្វែងជាមួយរុស្ស៊ី ដោយឈរលើស្មារតីគោរពគ្នា និងយោគយល់គ្នាទៅវិញទៅមក។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង ក្នុងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដែល ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា និង ឯកឧត្តម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ នៅរាជធានីភ្នំពេញ ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះសកម្មភាពរួមគ្នាដ៏មានអត្ថន័យ ដែលបានរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
បើតាមក្រសួងការបរទេស សហប្រធានទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយនិងការទូត ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមាន អប់រំ កសិកម្ម បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ ជាដើម៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី