SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ដើម្បីធានាប្រសិទ្ធភាព នៃការបោះផ្សាយលក់ «មូលបត្ររដ្ឋ» តើត្រូវប្រកាន់គោលការណ៍ស្នូល និងផ្តោតលើកិច្ចការអាទិភាពអ្វីខ្លះ?


ដើម្បីធានាប្រសិទ្ធភាព នៃការបោះផ្សាយលក់ «មូលបត្ររដ្ឋ» តើត្រូវប្រកាន់គោលការណ៍ស្នូល និងផ្តោតលើកិច្ចការអាទិភាពអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ដើម្បីធានាប្រសិទ្ធភាព នៃការបោះផ្សាយលក់មូលបត្ររដ្ឋ ជាពិសេសក្នុងដំណាក់កាលចាប់ផ្តើម នៃការអភិវឌ្ឍមូលបត្ររដ្ឋ ជាទូទៅការរៀបចំទីផ្សារដំបូងប្រកបដោយប្រសិទ្ធភាពត្រូវប្រកាន់នូវគោលការណ៍ស្នូលចំនួន៣ គឺ៖ តម្លាភាព, ភាពប៉ាន់ប្រមាណទុកជាមុនបាន និងយន្តការទីផ្សារ ដោយផ្តោតលើកិច្ចការជា អាទិភាពចំនួន៣ រួមមាន៖

ទី១. ការរៀបចំផែនការបោះផ្សាយ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបោះផ្សាយលក់ និងគ្រប់គ្រងមូលបត្ររដ្ឋ ក៏ដូចជាការគ្រប់គ្រងបំណុលសាធារណៈជារួម ក្នុងនោះក្រសួងហិរញ្ញវត្ថុ បានកំណត់ជាក់លាក់ទុកជាមុនអំពីទំហំបោះផ្សាយប្រចាំឆ្នាំ ដោយធ្វើការវិភាគ និងព្យាករណ៍អំពីទំហំ និងពេលវេលានៃតម្រូវការហិរញ្ញប្បទាន។ ជាទូទៅ ទំហំបោះផ្សាយ ត្រូវបានកំណត់នៅក្នុងច្បាប់ថវិកាប្រចាំឆ្នាំ, យុទ្ធសាស្ត្រហិរញ្ញប្បទានប្រចាំឆ្នាំ ឬលិខិតបទដ្ឋានប្រហាក់ប្រហែលដទៃទៀត ដែលអាចជាទំហំជាក់លាក់ ឬជាពិតាននៃការបោះផ្សាយ។

តាមរយៈនេះ ស្ថាប័នបោះផ្សាយ ត្រូវរៀបចំផែនការបោះផ្សាយប្រចាំឆ្នាំ ដោយរំលេចអំពីព័ត៌មានមូលដ្ឋានមួយចំនួន ដូចជា៖ ទំហំបោះផ្សាយ, ឧបករណ៍ មូលបត្ររដ្ឋ, គម្លាតនៃការបោះផ្សាយ និងវិធីសាស្ត្របោះផ្សាយជាដើម ហើយត្រូវផ្សព្វផ្សាយផែនការនេះជាសាធារណៈ នៅមុនឆ្នាំថវិកានីមួយៗ។ បន្ថែមលើនេះ ប្រទេសមួយចំនួន ក៏បានរៀបចំ និងផ្សព្វផ្សាយផងដែរនូវសេចក្តីប្រកាស ព័ត៌មានជាប្រចាំសប្តាហ៍, ប្រចាំខែ, ឬប្រចាំត្រីមាស ដើម្បីជូនដំណឹងដល់សាធារណជនអំពីទំហំបោះផ្សាយ ជាក់លាក់តាមឥណប្រតិទាន, អត្រាគូប៉ុង ព្រមទាំងកាលបរិច្ឆេទបោះផ្សាយនិងទូទាត់សាច់ប្រាក់។


ចំពោះ ទី២. ការកំណត់ច្រកបោះផ្សាយ គឺច្រកនៃការបោះផ្សាយមូលបត្ររដ្ឋ អាចត្រូវបានកំណត់ផ្សេងគ្នាអាស្រ័យទៅនឹងស្ថានភាព និងរចនា សម្ព័ន្ធទីផ្សារនៃប្រទេសនីមួយៗ។ ជាទូទៅ មូលបត្ររដ្ឋត្រូវបានបោះផ្សាយលក់តាមរយៈធនាគារកណ្តាល ដោយហេតុថា ធនាគារកណ្តាលមានភារកិច្ចស្នូលក្នុងការជួយចាត់ចែងប្រតិបត្តិការហិរញ្ញវត្ថុជូនរដ្ឋាភិបាលគ្រប់គ្រង ប្រព័ន្ធទូទាត់ជាតិ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់ការទូទាត់មូលបត្ររដ្ឋ ប្រកបដោយទំនុកចិត្តខ្ពស់ ហានិភ័យទាប និងថ្លៃប្រតិបត្តិការទាប។

ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនតូច ក៏បានប្រើប្រាស់ច្រកបោះផ្សាយផ្សេងពីធនាគារកណ្តាលដែរ ដូចជា តាមរយៈផ្សារមូលបត្រ, រតនាគារ ឬអង្គភាពគ្រប់គ្រងបំណុល។ ចំណែកទី៣. ការកំណត់វិធីសាស្ត្របោះផ្សាយ ជាការអនុវត្តនៅបណ្តាប្រទេសនានា មានវិធីសាស្ត្រចំនួន៤ ដែលត្រូវបានប្រើប្រាស់សម្រាប់ការ បោះផ្សាយលក់មូលបត្ររដ្ឋគឺ៖ ការដេញថ្លៃ (Auction), ការធ្វើសហជីព (Syndication), ការលក់ជាលក្ខណៈ ឯកជន (Private Placement) និងការលក់ដោយកំណត់មុន (Tap Sales)៕

ប្រភពពី៖ ក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣ - ២០២៨


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី