SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការសេដ្ឋកិច្ច៖ ប្រព័ន្ធ FMIS ជាឧបករណ៍ឆ្អឹងខ្នងក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ហិរញ្ញវត្ថុសាធារណៈ


រដ្ឋលេខាធិការសេដ្ឋកិច្ច៖ ប្រព័ន្ធ FMIS ជាឧបករណ៍ឆ្អឹងខ្នងក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ហិរញ្ញវត្ថុសាធារណៈ
A+ A-

ភ្នំពេញ៖ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាឧបករណ៍ឆ្អឹងខ្នងក្នុងការគ្រប់គ្រង រៀបចំ អនុវត្ត តាមដាន និងការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ ក្នុងនោះមុខងារអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក៏ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ផងដែរ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ» នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានរំលេចថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ឱ្យអនុវត្តដំបូងនៅឆ្នំា ២០០៤ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ របស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានជោគជ័យត្រចះត្រចង់ក្នុងការកសាង «ភាពជឿទុកចិត្តបាននៃថវិកា» នៅក្នុងដំណាក់កាលចំនួន៣ កន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅ ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ការណ៍នេះ ធ្វើឱ្យការកសាង និងការអភិវឌ្ឍសមត្ថភាព កាន់តែមានសារសំខាន់ ព្រោះថា ការកែទម្រង់នេះបានឈានដល់ដំណាក់កាលស្មុគស្មាញ សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរឱ្យក្រសួងស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា តាមរយៈការដាក់ចេញអនុវត្តប្រព័ន្ធ FMIS តាមក្រសួងស្ថាប័ន បានជំរុញតម្លាភាព ប្រសិទ្ធភាព និងភាពត្រឹមត្រូវទាន់ពេលនៃព័ត៌មាន ទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ និងព្យាករក្នុងការសម្រេចចិត្តប្រកបដោយ ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។ ការណ៍នេះ ធ្វើឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាព ដល់មន្ត្រីរបស់ខ្លួន លើជំនាញពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីអាចបត់បែនបានទាន់ពេល ស្របទៅនឹងការប្រែប្រួលតម្រូវការ និងបរិការណ៍នៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី