SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្តល់គណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់


អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្តល់គណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្តល់គណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ ដោយសារថ្មីៗនេះ មន្ត្រីជំនាញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោករបស់ឧក្រិដ្ឋជន តាមរយៈការទិញផលិតផលតាមអនឡាញ និងបានផ្ទេរប្រាក់ទៅគណនីធនាគារ ប៉ុន្តែមិនបានទទួលផលិតផល ឬសម្ភារដែលបានបញ្ជាទិញនោះទេ។

ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញ បានស្រាវជ្រាវ និងបានកោះហៅម្ចាស់គណនីធនាគារ ឬកុងធនាគារទាំងនោះ ហើយបានរកឃើញថា ម្ចាស់គណនីដើមបានជួលគណនីរបស់ខ្លួនទៅឱ្យជនល្មើស ឬជនឆបោកប្រាក់តាមបណ្តាញសង្គម ដើម្បីទទួលប្រាក់កម្រៃជើងសារ។ ជាមួយគ្នានេះ ក្រុមជនល្មើស បានប្រើវិធីសាស្រ្តលួងលោមសុំទិញ និងជួលគណនីធនាគារពីម្ចាស់ដើម ដើម្បីផ្លាស់ប្តូរលេខទូរសព្ទ និងលេខសម្ងាត់ ដើម្បីយកទៅគ្រប់គ្រង និងឆបោកប្រាក់តាមបណ្តាញសង្គមនានាជាច្រើនករណី។

ការផ្តល់គណនីធនាគារ (ឬហៅថា កុងធនាគារ) ទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសារ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាជាមួយក្រុមឧក្រិដ្ឋជន។ ការទទួលប្រាក់ជំនួស ការជួល ឬការលក់គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ចំពោះ អ្នកផ្តល់មធ្យោបាយក្នុងការប្រព្រឹត្តនូវបទល្មើសគឺត្រូវចាត់ទុកថាជា «សហចារី» ដែលនឹងមានទោសទណ្ឌដូចជា «ចារី» ដែរ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរំលឹកដល់ប្រជាពលរដ្ឋ កុំលក់ ឬជួលគណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់, កុំទទួលប្រាក់តាមគណនីធនាគារដែលពុំមានប្រភពច្បាស់លាស់ជំនួសមិត្តភក្តិ ឬអ្នកដទៃ និងកុំទំនាក់ទំនងជាមួយជនអនាមិក ឬមិត្តភក្តិ ដែលព្យាយាមលួងលោម ឬសន្យាផ្តល់ប្រយោជន៍ ក្រោមរូបភាពខ្ចីប្រើប្រាស់កុងធនាគារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី