2025-07-25
គន ម៉េងហុង
2025-07-25
គន ម៉េងហុង
ភ្នំពេញ៖ លោក Tansri Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល និង លោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB Group Holding Berhad ប្រទេសម៉ាឡេស៊ី តាំងចិត្តពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ កក្កដា លោក Muhammad បានលើកសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានបញ្ជាក់ពីសារសំខាន់ នៃទីផ្សារកម្ពុជា តាមរយៈប្រតិបត្តិការធនាគារបុត្រសម្ព័ន្ធ CIMB Plc។ លោក Muhammad ក៏បានលើកឡើងអំពីអំពីវឌ្ឍនភាព នៃប្រតិបត្តិការរបស់ធនាគារ CIMB Group Holding Berhad និងគម្រោងដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗ នាពេលខាងមុខ។
ទន្ទឹមនេះ លោកជំទាវបណ្ឌិត ជា សិរី បានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ក៏ដូចជាបច្ចុប្បន្នភាពសំខាន់ៗក្នុងប្រព័ន្ធធនាគារកម្ពុជា ព្រមទាំងបានស្នើឱ្យមានការចូលរួមក្នុងការទាក់ទាញវិនិយោគិនសក្តានុពលមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានោះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកទឹកចិត្តឱ្យ CIMB Group Holding Berhad បន្តការគាំទ្រធនាគារបុត្រសម្ព័ន្ធនៅកម្ពុជា និងពង្រីកប្រតិបត្តិការថែមទៀត ដោយបានរំលេចពីសក្តានុពលនៃនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី