SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន


កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន
A+ A-

ភ្នំពេញ៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៅរសៀលថ្ងៃទី៣១ តុលា ២០២៥ នេះបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។

យោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថាការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។

បើតាមអ្នកនាំពាក្យរូបនេះ ចំពោះទីតាំងដែលបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី