2025-11-25
គិត បុប្ផា
2025-11-25
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រោះសហគ្រាសក្នុងស្រុក បានវិវត្តខ្លួនយ៉ាងខ្លាំងលើផ្នែកសមត្ថភាព និងភាពប្រកួតប្រជែង ដែលជួយអាចកាត់បន្ថយចំណាយ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនជប៉ុន។
ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី, លោក Yamada Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយទទួលបន្ទុកកិច្ចការមេគង្គនៃវិទ្យាស្ថាន ERIA បានបង្ហាញលទ្ធផលនៃការសិក្សាលើទីតាំងសក្តានុពល ព្រមទាំងការវិភាគភាពខ្លាំង និងបញ្ហាប្រឈមផ្នែកធនធានមនុស្ស ភស្តុភារ ថាមពល អភិបាលកិច្ច និងតម្លៃដី សម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ធៀបនឹងប្រទេសជិតខាង។ លោក Yamada លើកឡើងថា ជាមួយនឹងការកំណត់អត្រាពន្ធរបស់សហភាពអឺរ៉ុប ដោយផ្អែកលើការបញ្ចេញកាបូន ក្រុមហ៊ុនជប៉ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលប្រើថាមពលកកើតឡើងវិញ និងប្រព័ន្ធផលិតកម្មស្អាត នឹងមានឧត្តមភាពប្រកួតប្រជែងខ្ពស់។
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបគណៈប្រតិភូអំពីរបៀបវារៈឧស្សាហកម្មបៃតងរបស់រាជរដ្ឋាភិបាល ព្រមទាំងការងារដែលក្រសួងឧស្សាហកម្ម កំពុងអនុវត្តជាមួយអង្គការ UNIDO និង សហភាពអឺរ៉ុប លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង ក៏ដូចជាសេវាគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាព និងស្តង់ដារឧស្សាហកម្ម។ លោក Yamada បានស្វាគមន៍សំណើរបស់ ឯកឧត្តម ហែម វណ្ណឌី ខាងលើនេះ និងថា សមាហរណកម្មសហគ្រាសធុនតូច និងមធ្យម នឹងជាគុណតម្លៃបន្ថែម ហើយក៏ជាសារដែលនឹងមានឥទ្ធិពលជាវិជ្ជមានដល់ចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី