SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

UNESCO ប្តេជ្ញាគាំទ្រកម្ពុជា កសាងកម្លាំងពលកម្ម និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថល


UNESCO ប្តេជ្ញាគាំទ្រកម្ពុជា កសាងកម្លាំងពលកម្ម និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថល
A+ A-

ភ្នំពេញ៖ អង្គការ UNESCO ប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជា ដើម្បីកសាងកម្លាំងពលកម្មដែលមានបរិយាបន្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថល។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

ក្នុងកិច្ចពិភាក្សា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានឯកភាពលើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ១. ការផ្លាស់ប្ដូរឌីជីថលក្នុងប្រព័ន្ធ TVET នឹងបន្តបញ្ចូលជំនាញឌីជីថល និងបច្ចេកវិទ្យាបៃតងទៅក្នុងកម្មវិធីបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ២. បន្តគាំទ្រតាមរយៈកម្មវិធី BEEP នឹងបន្តពង្រឹងមជ្ឈមណ្ឌលសិក្សាបែបឌីជីថល ដើម្បីផ្តល់ឱកាសដល់យុវជនក្រៅសាលាឱ្យទទួលបានការអប់រំ និងជំនាញជាមូលដ្ឋាន។

៣. ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) នឹងជួយជំរុញការផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពីមុន ជូនដល់អតីតពលករខ្មែរ ដើម្បីធ្វើសមាហរណកម្មពួកគាត់ទៅក្នុងទីផ្សារការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការអនុវត្ត កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) និងកម្មវិធី BEEP។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធី DEY គឺជាយន្តការដ៏មានសារសំខាន់ជួយបន្ថែមការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលកំណត់គោលដៅច្បាស់លាស់ឱ្យយុវជនត្រូវមានជំនាញច្បាស់លាស់ និងការយល់ដឹងស៊ីជម្រៅពីបច្ចេកវិទ្យា។ ការបំពាក់ជំនាញពិតប្រាកដនេះ នឹងធ្វើឱ្យកម្លាំងពលកម្មកម្ពុជា អាចបំពេញការងារប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលជាកត្តាគន្លឹះជួយឱ្យពួកគាត់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងមុន និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរ។ ឯកឧត្តម Flavio Bonetti ជឿជាក់ថា ភាពជាដៃគូរវាង អង្គការ UNESCO និងក្រសួងការងារនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី