SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រិនខ្មែរ បន្តពង្រឹងកម្មវិធីថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការជាមួយ​វិស័យ​ឯកជន ដើម្បីលើកកម្ពស់សហគ្រិនភាព 


សហគ្រិនខ្មែរ បន្តពង្រឹងកម្មវិធីថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការជាមួយ​វិស័យ​ឯកជន ដើម្បីលើកកម្ពស់សហគ្រិនភាព 
A+ A-

 ភ្នំពេញ៖ សហគ្រិនខ្មែរ បន្តពង្រឹងកម្មវិធីថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយ​វិស័យ​ឯកជន ដើម្បីលើកកម្ពស់សហគ្រិនភាព និងអភិវឌ្ឍន៍សហគ្រាសធុនតូច​ និងមធ្យមនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ បានពិនិត្យវឌ្ឍនភាព និងគាំទ្រការពង្រីកកម្មវិធីថ្នាក់ជាតិសំខាន់ៗ សំដៅ​កសាងប្រព័ន្ធ​​អេកូឡូស៊ី សហគ្រិនភាពដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយ​ចីរភាព។ 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាល នៃ​សហគ្រិនខ្មែរ បានលើកឡើងពីសារសំខាន់នៃភាពជាដៃគូ ក្នុងការប្រែក្លាយគោលនយោ​បាយ​ឱ្យទៅជាលទ្ធផលជាក់ស្តែង។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា តាមរយៈការពង្រឹងកម្មវិធី​ថ្នាក់​ជាតិ និងធ្វើការជិតស្និទ្ធជាមួយវិស័យ ឯកជន សហគ្រិនខ្មែរកំពុងត្រួសត្រាយផ្លូវជាក់​ស្តែងសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និង មធ្យម ដើម្បីរីកចម្រើន អាចប្រកួត​ប្រជែង និងរួមចំណែកកាន់តែសំខាន់ដល់សេដ្ឋកិច្ចជាតិ។

ក្រុមប្រឹក្សាបរធនបាល ក៏បានណែនាំឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ធនាគារ ក្រុមហ៊ុន ធានារ៉ាប់រង និងភាគីពាក់ព័ន្ធសំខាន់ៗ តាមរយៈបណ្តាញធុរកិច្ច និង​សហការអភិវឌ្ឍកម្មវិធីដែលបង្កើតនូវគុណតម្លៃរួម។ ភាពជាដៃគូទាំងនេះត្រូវបានរំពឹងថា នឹងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ជំនាញឯកទេស និងការឈានចូលទីផ្សារថ្មីៗ ព្រមទាំង​បង្កើនភាពប្រកួតប្រជែងនៃសហគ្រាសក្នុងស្រុក។ សម្រាប់ទិសដៅការងារបន្ទាប់ ក្រុមប្រឹក្សាបានណែនាំ សហគ្រិនខ្មែរ ឱ្យពង្រីកការគាំទ្រឱ្យ​សហគ្រាស ធុនតូច និងមធ្យមក្នុងស្រុកអាចសម្របខ្លួនទៅនឹងឱកាស​ថ្មីៗ ដោយផ្តោត​លើការ​ទទួលបានធនធាន ជំនួយបច្ចេកទេស និងទីផ្សារ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ សហគ្រិនខ្មែរ បានលើកឡើងពីអភិក្រមដែលផ្តោតលើអនាគត និងបានលើកឡើងថា យើងផ្តោតលើការបំពាក់ បំប៉នសហគ្រិន និងសហគ្រាសធុនតូចនិងមធ្យម ពាក់ព័ន្ធនឹងមធ្យោបាយ បណ្តាញធុរកិច្ច និងទំនុក​ចិត្ត ដែលពួកគាត់ត្រូវការ ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលសេដ្ឋកិច្ច និងចាប់យកឱកាសថ្មីៗ។ តាម​រយៈ ភាពជាដៃគូកាន់តែរឹងមាំ និងកម្មវិធីចំគោលដៅ យើងមានបំណងលើក​កម្ពស់គុណ​ភាព​ផលិត​ផល នវានុវត្តន៍ និងភាពប្រកួតប្រជែងរយៈពេលវែង៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី