2026-02-02
ទូច សូរិយា
2026-02-02
ទូច សូរិយា
ភ្នំពេញ៖ អបអរសាទរ កម្ពុជា ទទួលបានពានរង្វាន់សរុបចំនួន២៧ ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ក្នុងចំណោម ពានរង្វាន់ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៦ មានចំនួន ២១១ ពានរង្វាន់ បែងចែកជា៩ ប្រភេទ។
ចំពោះ ពានរង្វាន់សរុបចំនួន២៧ នោះ រួមមាន៖ ១.ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ៥ ជ័យលាភី មានដូចជា សៀមរាប ស្ទឹងសែន កំពង់ចាម បាត់ដំបង ព្រះសីហនុ, ២.ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ៥ ជ័យលាភី, ៣.ស្តង់ដា MICE អាស៊ាន ប្រភេទបន្ទប់ប្រជុំ ចំនួន៥ ជ័យលាភី, ៤.ស្តង់ដា MICE អាស៊ាន ប្រភេទសាលពិព័រណ៍ ចំនួន៥ ជ័យលាភី, ៥.ស្តង់ដា MICE អាស៊ាន ប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន៥ ជ័យលាភី, ៦.ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទទីប្រជុំជន) ចំនួន១ ជ័យលាភី និង ៧.ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទជនបទ) ចំនួន១ ជ័យលាភី។
ជាមួយគ្នានេះ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយគុណភាព បដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅ។ គួរបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងពង្រឹងស្តង់ដាទេសចរណ៍អាស៊ានទៅតាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី