SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស ត្រៀមខ្លួនសហការគាំទ្រការសង្គ្រោះវេជ្ជសាស្ត្រដល់ប្រជាជនងាយរងគ្រោះកម្ពុជា


អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស ត្រៀមខ្លួនសហការគាំទ្រការសង្គ្រោះវេជ្ជសាស្ត្រដល់ប្រជាជនងាយរងគ្រោះកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រតិភូអង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (Médecins Sans Frontières Switzerland - MSF) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Adrian Guadarrama អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកេនយ៉ា តង់ហ្សានី អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន ហ្វីលីពីន និងកម្ពុជា បញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការសង្គ្រោះវេជ្ជសាស្ត្រជូនប្រជាជនងាយរងគ្រោះកម្ពុជា។

ក្នុងកិច្ចពិភាក្សាជាមួយ លោកវេជ្ជបណ្ឌិត Adrian Guadarrama ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្តដល់អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស បន្តធ្វើការងារជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តគោលដៅ ដើម្បីកំណត់នូវមណ្ឌលសុខភាពអាទិភាពដែលត្រូវការការគាំទ្រ ក្នុងគោលដៅពង្រឹងការត្រៀមលក្ខណៈឆ្លើយតបគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ និងការសង្គ្រោះបន្ទាន់ ក៏ដូចជាការផ្តល់សេវាសុខភាពសំខាន់ៗ ដោយផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងការិយាល័យស្រុកប្រតិបត្តិ។

ឯកឧត្តសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ក្រសួងសុខាភិបាល តែងតែចងចាំនូវការរួមចំណែករបស់អង្គការ MSF ដែលជានិមិត្តរូបនៃការជួយសង្គ្រោះ និងជាកម្លាំងចលករ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកវេជ្ជបណ្ឌិត Adrian Guadarrama លើកឡើងពីបេសកកម្មរបស់អង្គការ MSF ដែលជាអង្គការមនុស្សធម៌អន្តរជាតិ ឯករាជ្យ អព្យាក្រឹត និងផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិត ដោយមិនគិតពីសាសនា ឬនិន្នាការនយោបាយ។ បច្ចុប្បន្ន អង្គការកំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ១៦៩ ដែលនឹងបន្តតួនាទីជាដៃគូបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខាភិបាលជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី