2026-02-09
ទូច សូរិយា
2026-02-09
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ បានចេញសេចក្តីប្រកាសថា រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឈនាំចូលមុខទំនិញសាច់បង្កក ជំហានទី៥ ចំនួន ៧ក្រុមហ៊ុនបន្ថែមទៀត ចូលទីផ្សារកម្ពុជា។
តាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ យោងតាមសេចក្តីសម្រេចលេខ០៩២ សហវ.សសរ.អគរ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លើសំណើលេខ ០៣១៤/២៦ អគរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ របស់ក្រុមការងារវាយតម្លៃក្រុមហ៊ុនមានគុណវុឌ្ឈនាំចូល សាច់បង្កក ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក។
ក្រុមហ៊ុនចំនួន៧ នោះរួមមាន៖ ទី១ ក្រុមហ៊ុន ពង្ស ហួត ឌីវេឡុបម៉ឺន អហ្វ អេហ្វី ខលឈរ (ភីអេច-ឌីអេ) ឯ.ក 9. PONG HUOT DEVELOPMENT OF AGRICULTURE (PH-DA) CO., LTD, ទី២ ក្រុមហ៊ុន មីងយីស័ន ហ្វូដ (ហ្វូហ្សិន) អ៊ីមផត អេន អិចផត ឯ.ក MINGYIXUAN FOOD (FROZEN) IMPORT AND EXPORT CO., LTD, ទី៣ ក្រុមហ៊ុន ប្រាយម៍ ខេមហ្វីដ ឯ.ក PRIME CAMFOOD CO., LTD ។
ចំពោះ ទី៤ ក្រុមហ៊ុន ឃ្លីប07 អ៊ុមផត អិចផត ឯ.ក CLIP07 IMPORT EXPORT CO., LTD , ទី៥ ក្រុមហ៊ុន សោម រ៉ានី អ៊ីមផង អិចផត ឯ.ក SORM RANY IMPORT EXPORT CO.,LTD. , ទី៦ ក្រុមហ៊ុន គីម ហុង ហេង ហ្គ្រោស ឯ.ក KIM HONG HENG GROWTH CO.,LTD និងក្រុមហ៊ុន វ័លជូហ្វ ហ៊ីលតុន ឯ.ក WALDORF HILTON CO.,LFTD។ គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ត្រូវបានសម្គាល់ជាក្រុមហ៊ុនមានគុណវុឌ្ឍិសម្រាប់នាំចូលមុខទំនិញសាច់បង្កកដោយស្វ័យប្រវត្តិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី