2026-02-11
ទូច សូរិយា
2026-02-11
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីត។
ឯកឧត្តម Waleed Nasser Alsheri បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។ ឯកឧត្តម Waleed Nasser Alsheri បានលើកឡើងពីបំណងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី