2026-02-25
ទូច សូរិយា
2026-02-25
ទូច សូរិយា
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមគណនេយ្យករជំនាញ (ACCA) និងវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA) រួមគ្នាក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់គុណភាពធនធានមនុស្សក្នុងផ្នែកជំនាញគណនេយ្យធុរកិច្ច ហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា។
ឯកឧត្តម ជា កុសល រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះគោលបំណងនៃអនុស្សរណៈខាងលើ ដែលផ្តោតលើការបណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ ដើម្បីរៀបចំយុវជនឱ្យមានសមត្ថភាពខ្ពស់ស្របតាមតម្រូវការទីផ្សារការងារតំបន់ និងសកលលោក ហើយដែលកិច្ចសហការនេះក៏នឹងសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង ការធានាគុណភាពសិក្សា និងការបង្កើតស្ពានតភ្ជាប់រវាងការសិក្សានិងឧស្សាហកម្ម តាមរយៈកម្មវិធីតម្រង់ទិស និងការបង្កើតបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការងារ ក៏បានបង្ហាញនូវជំនឿថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលនាំមកនូវផលប្រយោជន៍ដ៏មហាសាលដល់សង្គមជាតិទាំងមូល។
លោកជំទាវឧកញ៉ា តាំង ជូលី ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងមានស្តង់ដាខ្ពស់ ជាពិសេសលើជំនាញគណនេយ្យធុរកិច្ច ហិរញ្ញវត្ថុ និងពន្ធដារ។ ទន្ទឹមនេះ លោកជំទាវឧកញ៉ា តាំង ជូលី បញ្ជាក់បន្ថែមថា សិស្សដែលបញ្ចប់ការសិក្សាដោយជោគជ័យនឹងទទួលបានវិញ្ញាបនបត្ររួមដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការបញ្ជាក់គុណវុឌ្ឍិអន្តរជាតិពីស្ថាប័ន ACCA ផងដែរ។ តាមរយៈសកម្មភាពទាំងនេះ ភាគីពាក់ព័ន្ធមិនត្រឹមតែចូលរួមបណ្តុះបណ្តាលជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវទំនុកចិត្ត និងអនាគតដ៏រុងរឿងសម្រាប់សិក្ខាកាមគ្រប់រូប ក្នុងគោលដៅបង្កើតសក្តានុពលធនធានមនុស្សប្រកបដោយចីរភាពដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី