2026-03-05
ទូច សូរិយា
2026-03-05
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា ស្វែងរកប្រភពធនធានផ្សេងៗ ដើម្បីធានានិរន្តរភាពប្រតិបត្តិការ ព្រមទាំងពង្រឹងសមត្ថភាពសមាជិក ដើម្បីភ្ជាប់អាជីវកម្មសក្តានុពលដឹកនាំដោយស្ត្រី ជាមួយក្រុមហ៊ុនចែកចាយធំៗ ដែលអាចគាំទ្រផ្នែកទីផ្សារ ការធ្វើប្រេនឌីង និងលទ្ធភាពទទួលបានហិរញ្ញប្បទាន។ ឯកឧត្តម ហែម វណ្ណឌី ក៏ជំរុញឱ្យសមាគម បង្កើនកម្រិតជាដៃគូសន្ទនាគោលនយោបាយ ជាមួយក្រសួង-ស្ថាប័ន ដើម្បីរួមចំណែកដល់ការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិ ដែលគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។
ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី គណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្ហាញវឌ្ឍនភាពការងាររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងឆ្នាំ២០២៥ និងផែនការឆ្នាំ២០២៦ ព្រមទាំងស្នើសុំការណែនាំ ដើម្បីសម្របគំនិតផ្តួចផ្តើមរបស់ខ្លួន ជាមួយនឹងបេសកកម្មរបស់ក្រសួង។ បច្ចុប្បន្ន សមាគមដែលមានអាយុ១៤ឆ្នាំនេះ បានពង្រីកសមាជិករហូតដល់ជាង ១ពាន់នាក់ នៅទូទាំងប្រទេស និងបន្តពង្រីកសាខាតាមបណ្តាខេត្តបន្ថែមទៀត។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សហគ្រិនស្ត្រីកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលបេសកកម្មរបស់សមាគម ក្នុងការគាំទ្រកំណើនធុរកិច្ច និងពង្រីកទីផ្សារ មានសហថាមភាពជិតស្និទ្ធជាមួយនឹងការងាររបស់ក្រសួង និងស្ថាប័ន ដូចជាសហគ្រិនខ្មែរ។ ឯកឧត្តម បានបន្ថែមថា សហគ្រិនស្ត្រីកម្ពុជា មានសក្តានុពលដឹកនាំក្នុងវិស័យផលិតកម្ម និងឧស្សាហកម្ម តាមរយៈការលើកកម្ពស់ផលិតភាព និងសមាហរ័ណកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗ សហគ្រាសដឹកនាំដោយស្ត្រីអាចពង្រីកវិសាលភាព និងប្រកួតប្រជែងបានកាន់តែមានប្រសិទ្ធភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី