SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិស្រាវជ្រាវជាតិ កំណត់ទិសដៅសម្រាប់ការផ្តល់មូលនិធិគម្រោងស្រាវជ្រាវ និងនវានុវត្តន៍នា


កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិស្រាវជ្រាវជាតិ កំណត់ទិសដៅសម្រាប់ការផ្តល់មូលនិធិគម្រោងស្រាវជ្រាវ និងនវានុវត្តន៍នា
A+ A-

ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិស្រាវជ្រាវជាតិ បានបើកកិច្ចប្រជុំលើកទី១ ដើម្បីកំណត់យន្តការថ្នាក់ជាតិថ្មីមួយរបស់កម្ពុជា សម្រាប់ប្រតិបត្តិការផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍។

កិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិស្រាវជ្រាវជាតិ បានពិនិត្យលើប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា វឌ្ឍនភាពនៃការរៀបចំស្ថាប័ន នីតិវិធីប្រតិបត្តិការ ក្របខណ្ឌហិរញ្ញវត្ថុ ផែនការការងារឆ្នាំ២០២៧ និងសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់មូលនិធិស្រាវជ្រាវជាតិ។

ក្រុមប្រឹក្សាភិបាលក៏បានផ្តល់ទិសដៅលើអភិបាលកិច្ច ភាពអនុលោមតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ ការកៀរគរធនធាន និងការត្រៀមរៀបចំសម្រាប់ការបើកទទួលសំណើស្រាវជ្រាវថ្នាក់ជាតិជាលើកដំបូងរបស់មូលនិធិនេះ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “មូលនិធិស្រាវជ្រាវជាតិត្រូវអភិវឌ្ឍខ្លួនទៅជាស្ថាប័នដែលទទួលការជឿទុកចិត្ត ផ្តោតលើលទ្ធផល និងអាចភ្ជាប់ការស្រាវជ្រាវអនុវត្ត (applied research) ទៅនឹងអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ព្រមទាំងតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្ម និងសង្គមជាតិ។”

មូលនិធិស្រាវជ្រាវជាតិ ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចសាធារណៈ ដើម្បីគាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ និងដើម្បីកសាងប្រព័ន្ធផ្តល់មូលនិធិស្រាវជ្រាវថ្នាក់ជាតិដែលមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ប្រភពហិរញ្ញប្បទានរបស់មូលនិធិ អាចបានមកពីថវិកាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រភពស្របច្បាប់ផ្សេងៗ។

ក្រោមក្របខណ្ឌដែលបានស្នើ មូលនិធិនេះនឹងគាំទ្រការស្រាវជ្រាវបឋមនិងគម្រោងសាកល្បង ការស្រាវជ្រាវអនុវត្ត និងការកសាងសមត្ថភាព ដោយផ្តោតលើការផ្សារភ្ជាប់សាកលវិទ្យាល័យ និងស្ថាប័ន​ស្រាវជ្រាវ ជាមួយវិស័យឧស្សាហកម្ម។ មូលនិធិគ្រោងនឹងបើកទទួលសំណើស្រាវជ្រាវថ្នាក់ជាតិជាលើកដំបូង នៅត្រីមាសទី១ ឆ្នាំ២០២៧។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី