2026-04-04
ទូច សូរិយា
2026-04-04
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានស្នើឱ្យកម្ពុជាប្រែក្លាយទំនាក់ទំនង ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្តោតលើវិស័យឧស្សាហកម្ម ការស្រាវជ្រាវ និងនវានុវត្តន៍ ខណៈប្រទេសទាំងពីរ នឹងឈានដល់ខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូត។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍សំណើខាងលើ និងបានលើកឡើងពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយផ្តោតលើកសិឧស្សាហកម្ម និងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តម ហែម វណ្ណឌី ក៏បានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណើរឆ្ពោះទៅការសម្រេចចក្ខុវិស័យ ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរសមត្ថភាពរបស់គុយបា ក្នុងវិស័យវិទ្យាសាស្ត្រអាហារ និងបច្ចេកវិទ្យាជីវសាស្ត្រ រួមទាំងសមត្ថភាពផលិតវ៉ាក់សាំង ព្រមទាំងបានស្នើឱ្យមានកិច្វសហការជិតស្និទ្ធលើការស្រាវជ្រាវ និងអភិវឌ្ឍន៍រួម តាមរយៈការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា គុយបាត្រៀមខ្លួនចែករំលែកបទពិសោធន៍ពីប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្ររបស់ខ្លួន និងសហការជាមួយកម្ពុជា ព្រមទាំងបានអញ្ជើញកម្ពុជាចូលរួមក្នុងវេទិកាអន្តរជាតិនានាដែលគុយបានឹងរៀបចំ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី