SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្នុង​ករណី​ គណ:រដ្ឋមន្ត្រី​ថៃ​អនុម័ត ដកខ្លួនចេញពី​ MOU 2001 កម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណាដែលជា​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី និងផ្អែកទៅលើច្បាប់


ក្នុង​ករណី​ គណ:រដ្ឋមន្ត្រី​ថៃ​អនុម័ត ដកខ្លួនចេញពី​ MOU 2001 កម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណាដែលជា​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី និងផ្អែកទៅលើច្បាប់
A+ A-

ភ្នំពេញ៖ ក្នុង​ករណី​ គណ:រដ្ឋមន្ត្រី​ថៃ​អនុម័ត ដកខ្លួនចេញពី​ MOU 2001 គឺមានន័យ​ស្មើ​នឹង​ថៃ​បោះ​បង់​ចោល​នូវ​យន្តការ ឬក៏កិច្ចព្រមព្រៀងទ្វេភាគី ដែល​មាន​ជាមួយ​កម្ពុជា​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំ​សម្រាប់​ដោះ​ស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នា។ បើដូច្នេះកម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណាដែលជា​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី និងផ្អែកទៅលើច្បាប់។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលចុះផ្សាយនៅយប់ថ្ងៃទី១ ឧសភា ២០២៦។

ក្នុងកិច្ចសម្ភាសន៍ ទាក់​ទង​នឹង​ភាគី​ថៃ​គ្រោង​​លុប​ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) ប្រមុខការទូតកម្ពុជា បានបង្ហាញ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹង​តំបន់​ត្រួត​ស៊ី​គ្នា​នៅក្នុ​ងតំបន់ខ្ពង់រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។​

​បើតាម ឯកឧត្តម ប្រាក់ សុខុន ការបាត់បង់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នេះវានឹងធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ខណៈ​អនុស្ស​រណៈ​នេះ​វា​ក៏​ជា​ក្រប​ខណ្ឌមួយ ដើម្បីកំណត់​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​កម្ពុជា និង​ថៃ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ​ ហើយសម្រាប់ កម្ពុជានៅតែគោរព អនុវត្តទៅតាមMoU-2001ទាំងខ្លឹមសារទាំងស្មារតី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី