SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណៈកម្មាធិការវិនិយោគកម្ពុជា ជំរុញឱ្យ Enterprise Singapore បន្តតួនាទីជាស្ពានចម្លងក្នុងការជំរុញធុរជនសិង្ហបុរីមកកម្ពុជា ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារតំបន់


គណៈកម្មាធិការវិនិយោគកម្ពុជា ជំរុញឱ្យ Enterprise Singapore បន្តតួនាទីជាស្ពានចម្លងក្នុងការជំរុញធុរជនសិង្ហបុរីមកកម្ពុជា ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារតំបន់
ពាណិជ្ជកម្ម

2026-05-07

ទូច សូរិយា

ពាណិជ្ជកម្ម

2026-05-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យភាគី Enterprise Singapore បន្តតួនាទីជាស្ពានចម្លងក្នុងការជំរុញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកច្បាមយកកាលានុវត្តភាពពីសក្តានុពលនៅកម្ពុជា​ ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន កៅស៊ូ ស្វាយចន្ទី និងឧស្សាហកម្មឈើដាំ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃបន្ថែម និងបង្កើនការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។

ក្នុងជំនួបពិសាអាហារការងារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក G. Jayakrishnan នាយកគ្រប់គ្រងទទួលបន្ទុកទីផ្សារអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ Shangri-La Phnom Penh នៃស្ថាប័ន Enterprise Singapore បានទទួលយកនូវសំណើរបស់ភាគីកម្ពុជា ក្នុងការបន្តផ្សព្វផ្សាយ និងជំរុញឱ្យធុរជនសិង្ហបុរីមកសិក្សាស្វែងយល់ពីលទ្ធភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងវិស័យសក្តានុពលដទៃទៀត។ 

ទន្ទឹមនឹងនេះ ឯកឧត្តម ជា វុទ្ធី ក៏បានបញ្ជាក់អំពីវឌ្ឍនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដែលមានលក្ខណៈអនុគ្រោះ, បត់បែន និងផ្ដល់នូវឧត្តមភាពប្រកួតប្រជែងខ្ពស់សម្រាប់វិនិយោគិនបរទេស៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី