2026-08-13
SME News
2026-08-13
SME News
ភ្នំពេញ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិរបស់ប្រទេសចិន (CNIPA) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសាកលវិទ្យាល័យ។
កម្មវិធីបណ្តុះបណ្តាលនេះបានប្រមូលផ្តុំមន្ត្រីសាធារណៈ អ្នកជំនាញពីស្ថាប័ន CNIPA អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញផ្នែកកម្មសិទ្ធិបញ្ញា តំណាងសហគ្រាសធុនតូចនិងមធ្យម និងនិស្សិត ដើម្បីពង្រឹងការយល់ដឹងជាក់ស្តែងអំពីការការពារកម្មសិទ្ធិបញ្ញា និងការធ្វើពាណិជ្ជូបនីយកម្មលទ្ធផលនវានុវត្តន៍។
ថ្លែងក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល លោកជំទាវ ពៅ វរលក្ម្សណ៍ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្មសិទ្ធិបញ្ញាបានក្លាយជាកាតាលីករក្នុងការជំរុញនវានុវត្តន៍ កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ជាតិ ក្នុងយុគសម័យសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។
លោកជំទាវបានបន្ថែមថា ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម គឺជាទ្រព្យសកម្មអរូបីដ៏មានតម្លៃ ដែលជួយឱ្យសាកលវិទ្យាល័យអាចធ្វើពាណិជ្ជូបនីយកម្មលទ្ធផលស្រាវជ្រាវ ទន្ទឹមនឹងនោះជួយសហគ្រាសធុនតូច និងមធ្យម ឱ្យពង្រឹងសមត្ថភាពប្រកួតប្រជែង ទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។
កម្មវិធីបណ្តុះបណ្តាលក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកម្មសិទ្ធិបញ្ញា ដោយអ្នកជំនាញពីស្ថាប័ន CNIPA បានចែករំលែកបទពិសោធន៍អន្តរជាតិ និងចំណេះដឹងជាក់ស្តែងអំពីការការពារសិទ្ធិប្រកាសនីយបត្រតក្កកម្ម និងការរៀបចំយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា ជូនដល់មន្ត្រីសាធារណៈ ធុរជន និងអ្នកស្រាវជ្រាវនៅកម្ពុជា។ ខ្លឹមសារ និងរូបភាព ផ្ដល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី