2026-08-31
SME News
2026-08-31
SME News
ភ្នំពេញ៖ បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឱ្យសាលាអន្តរជាតិនានាដែលកំពុងដំណើរការនៅកម្ពុជា បញ្ចូលការសិក្សាភាសាខ្មែរ ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការផ្តល់ឱកាសឱ្យសិស្សរៀនភាសាខ្មែរ មិនត្រឹមតែជួយបង្កើនសមត្ថភាពប្រើប្រាស់ភាសាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរផងដែរ។
ថ្លែងក្នុង វេទិកាពិភាក្សាសារព័ត៌មាន ស្តីពី «ការប្រើភាសាខ្មែរនិងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ : នរណាជាអ្នកទទួលខុសត្រូវ?» នៅថ្ងៃទី៣១ សីហា ២០២៦ បណ្ឌិត សុខ ទូច ចង់ឃើញសាលាអន្តរជាតិចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរ តាមរយៈការបញ្ចូលមុខវិជ្ជា ឬកម្មវិធីសិក្សាភាសាខ្មែរឱ្យសមស្របទៅនឹងប្រព័ន្ធអប់រំរបស់សាលានីមួយៗ។
លោកបានចាត់ទុកការអភិរក្ស និងការប្រើប្រាស់ភាសាខ្មែរ ជាកិច្ចការដែលត្រូវការការចូលរួមពីគ្រប់ភាគី ជាពិសេសវិស័យអប់រំ ដើម្បីធានាថាភាសាជាតិអាចបន្តប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងសង្គមកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី