SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ» ដំណាក់កាលទី២ លើទីតាំងចំនួន២៩


អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ» ដំណាក់កាលទី២ លើទីតាំងចំនួន២៩
A+ A-

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីសែនព្រេន ដើម្បីចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដែលមានទីតាំងអន្តរាគមន៍សរុបចំនួន២៩ទីតាំង នៅតាមគោបុរៈ ស្ពានហាល និងផ្នែកខ្លះនៃរចនាសម្ព័ន្ធប្រាសាទ។

អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា គម្រោងដំណាក់កាលទី២នេះ រួមមាន គោបុរៈទី១ ចំនួន១០ទីតាំង គោបុរៈទី២ ចំនួន៨ទីតាំង ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង គោបុរៈទី៣ ចំនួន៥ទីតាំង គោបុរៈទី៤ ចំនួន១ទីតាំង ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ត្រង់ថ្នាក់ទី១នៃជណ្តើរបុរាណខាងជើង ចំនួន១ទីតាំង។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ គម្រោងនេះបានអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់នៅប្រាសាទព្រះវិហាររួចមកហើយចំនួន២៣ទីតាំង ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។

គម្រោងនេះមានគោលបំណងទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ព្រមទាំងការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ដើម្បីធានាបាននូវភាពរឹងមាំ និងសុវត្ថិភាពរបស់ប្រាសាទព្រះវិហារ មុននឹងឈានទៅដល់ការជួសជុលក្នុងដំណាក់កាលបន្ទាប់។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី