2026-10-22
SME News
2026-10-22
SME News
ភ្នំពេញ៖ ថ្លែងក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាថ្ងៃទី២២ តុលា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគាំទ្រជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈវិធានការសំខាន់ៗចំនួន៤ រួមមាន៖
១. ជំរុញសហគ្រិនភាព និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ ដែលចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
២. គាំទ្រការអភិវឌ្ឍជំនាញ តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចំណាយថវិកាសរុប ១៥,២៧លានដុល្លារអាម៉េរិក ដើម្បីគាំទ្រគម្រោងបណ្តុះបណ្តាលសិក្ខាកាមចំនួន៧៦.០០០នាក់ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦។
៣. លើកកម្ពស់ស្តង់ដារផលិតផល តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានសេវាពិសោធន៍ ការកំណត់ស្តង់ដារ ការវាយតម្លៃអនុលោមភាពផលិតផល និងសេវាកម្ម ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃឧបករណ៍មាត្រាសាស្ត្រ។
៤. ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងឥណទាន តាមរយៈស្ថាប័នហិរញ្ញវត្ថុ និងយន្តការគាំទ្ររបស់រដ្ឋ រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសាជីវកម្មធានាឥណទានកម្ពុជា។ ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានដោយផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទានដល់សហគ្រាសចំនួន៤.០១៤ ក្នុងទំហំទឹកប្រាក់សរុប៦៦២លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី