SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CCC ជំរុញឱ្យអាជីវករទាំងអស់លើកនូវបញ្ហាដែលខ្លួនប្រឈម ដើម្បីឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយ


CCC ជំរុញឱ្យអាជីវករទាំងអស់លើកនូវបញ្ហាដែលខ្លួនប្រឈម ដើម្បីឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-22

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-22

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) លើកទឹកចិត្តឱ្យអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុននៅទូទាំងរាជធានី-ខេត្ត សមាគមធុរកិច្ចជាតិ និងអន្តរជាតិលើកឡើងនូវបញ្ហាប្រឈម សំណូមពរ និងធាតុចូលផ្សេងៗ ដែលបានជួបប្រទះ ដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលអាចចូលរួមដោះស្រាយឱ្យមានប្រសិទ្ធិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CCC នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

ការអំពាវនាវនេះ ធ្វើឡើងក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» ថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើជាតំណាងវិស័យឯកជន ដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល បើវិស័យឯកជនមានបញ្ហាគឺត្រូវដោះស្រាយតាមរយៈសភាពាណិជ្ជកម្មកម្ពុជា។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរួមគ្នាជាមួយក្រសួង-ស្ថាប័នរដ្ឋ ដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន និងវិនិយោគិន ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន និងរដ្ឋ តាមរយៈការផ្ដល់កិច្ច សម្រួលនានា ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យវិស័យឯកជន ក្នុងការសម្របសម្រួលនិងដោះស្រាយបញ្ហានានា តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានក្រុមការងារទាំង១៦ និងក្រុមការងារបច្ចេកទេសទាំង៨ ដើម្បីស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា នឹងលើកស្ទួយសកម្មភាព អាជីវកម្ម ធុរកិច្ច និងវិនិយោគរបស់វិស័យឯកជន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: MySQL server has gone away in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599