SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យា មកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ


រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យា មកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា បញ្ជូនបុគ្គលិកមកទទួលការបណ្តុះបណ្តាលវគ្គខ្លី ជំនាញបច្ចេកវិទ្យាឌីជីថល រួមមានសន្តិសុខសាយប័រជាដើម ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងប្រៃសណីយ៍ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមជាមួយក្រុមការងារបច្ចេកទេសក្រសួង ដើម្បីអភិវឌ្ឍន៍ថ្នាល និងប្រព័ន្ធសម្រាប់បម្រើសេវាសាធារណៈផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជំរុញឱ្យតំណាងក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការផ្តួចផ្តើមអភិវឌ្ឍន៍កម្មវិធីនានា ក៏ដូចជាបញ្ហាប្រឈម ដែលកំពុងជួបប្រទះ ដើម្បីក្រសួងដោះស្រាយតាមអាទិភាពការងារ ធ្វើយ៉ាងណាសម្រួលការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូន និងគ្មានការរាំងស្ទះ។

សិក្ខាសាលាខាងលើ រៀបចំឡើង ដើម្បីផ្សព្វផ្សាយសមិទ្ធផលនានា ដែលក្រសួងសម្រេចបាននាពេលកន្លងមក ដូចជាការធ្វើកំណែទម្រង់ក្រសួង ដំណើរឆ្ពោះទៅបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ពិសេសថ្នាលផ្តល់សេវាសាធារណៈរួម DG SuperApp ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងគម្រោងរៀបចំបង្កើតសួនឌីជីថល (Digital Park) ក្នុងពេលឆាប់ៗខាងមុខនេះ ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី