2025-07-03
ឃី ភារៈ
2025-07-03
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ប្រព័ន្ធ FMIS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់ នៃការអនុវត្តហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍ ដែលកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតក្នុងដំណាក់កាលទី៤ គឺផ្តោតលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីអនុវត្តគម្រោង FMIS ជំហានទី៣ និងទិសដៅការងារសម្រាប់ឆមាសទី២ ឯកឧត្តម ហ៊ាន សាហ៊ីប លើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័នរដ្ឋ តាមរយៈ FMIS នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជន ចំពោះស្ថាប័នសាធារណៈ ហើយការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ គឺជាកត្តាចាំបាច់បំផុត ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើនការចំណាយលើវិស័យសំខាន់ៗ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា បច្ចុប្បន្ន ការងារអនុវត្ត FMIS កាន់តែមានវិសាលភាពធំធេង មានភាពប្រទាក់ក្រឡាគ្នា និងស្មុគស្មាញ ដែលត្រូវទាមទារឱ្យមានការចូលរួម សហការកាន់តែសកម្មថែមទៀតពី គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តគម្រោងឱ្យប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ ពាក់ពន្ធ័នឹងវឌ្ឍនភាព នៃការអនុវត្តគម្រោង FMIS នាពេលកន្លងមក ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា បានគូសបញ្ជាក់ថា FMIS ពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងការអនុវត្តការងារថវិកានៅកម្ពុជា ជារួម និងដោយឡែក ក្នុងការអនុត្តការងាររបស់អគ្គនាយកដ្ឋានថវិកាផ្ទាល់។
ដោយឡែក ទាក់ទងនឹងតួនាទីរបស់ FMIS ក្នុងការលើកស្ទួយដំណើរអនុវត្តហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ បានថ្លែងថា តាមរយៈការអនុវត្តកន្លងមក FMIS ពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើន ដោយដៃគូអភិវឌ្ឍន៍ក៏មានការបានវាយតម្លៃខ្ពស់ដល់ការអនុវត្ត FMIS តាមរយៈភាពជោគជ័យ នៃការដាក់ឱ្យប្រើប្រាស់ FMIS Portal នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងទិសដៅពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី