2026-02-04
គិត បុប្ផា
2026-02-04
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បញ្ជាក់ថា ទោះបីជាឯកឧត្តម ត្រូវបញ្ចប់អាណត្តិ ប៉ុន្តែឯកឧត្តម នឹងនៅតែបន្តជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីជាបន្តទៀត។
ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Santo Darmosumarto បានអរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
ភាគីទាំងពីរ ពិភាក្សា និងរំលេចនូវសមិទ្ធផលសំខាន់ៗមួយចំនួន រួមមានការតភ្ជាប់ទំនាក់ទំនងធុរកិច្ច បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ដែលបង្កលក្ខណៈងាយស្រួលដល់ការស្វែងយល់ពីសក្តានុពលវិនិយោគ និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលកំពុងប្រតិបត្តិការ និងមានបំណងពង្រីកអាជីវកម្មនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី